មានវិធីជាច្រើននៃការធ្វើសមាធិ(មានអារម្មណ៍៤០)

P
pin-hing

មានវិធីជាច្រើននៃការធ្វើសមាធិ(មានអារម្មណ៍៤០) អ្នកខ្លះប្រហែលជារីករាយណាស់ដែលមានអារម្មណ៍ថា <អស្ចារ្យណាស់ វាពិតជាអស្ចារ្យណាស់ ក្នុងការមានអារម្មណ៍ស្ងប់សុខបែបនេះនោះ ! >។ បើទោះជាត្រូវបានគេចាក់ម្ជុលដោតចូលសាច់ក៏ដោយក៏វាប្រហែលជានៅមានអារម្មណ៍រីករាយផងដែរ វាដូចជាមិនឈឺចាប់អ្វីទាល់តែសោះហើយ វាជាការប្រសើរណាស់ក្នុងការមានអារម្មណ៍រីករាយស្ងប់ថ្លាស្អាតបែបនេះ ។ អ្នកមិនត្រូវជៀសវាងអារម្មណ៍បែបនេះទេ ប៉ុន្តែអ្នកក៏មិនគួរប្រកាន់ខ្ជាប់ជាមួយវាដោយការចងចាំទុកឬចង់បានអារម្មណ៍រំភើបបែបនោះតទៅជាយូរអង្វែងដែរ វាបានត្រឹមតែបង្កើតឧបាទានបែបថ្មីមួយទៀតតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញចូរទទួលស្គាល់នូវបទពិសោធន៍ទាំងនោះហើយអនុញ្ញាតឱ្យវានៅជាសុខទៅចុះ ជួបទៀតក៏មិនត្រេកអរបាត់បង់ទៅក៏មិនទោមនស្ស គឺដូចជាការឆ្លុះកញ្ចក់ដែលត្រឹមតែឃើញហើយមិនបានយកមកគិតដូច្នោះដែរ កុំជជែកចចារជាមួយវាឲ្យសោះ ល្អជាង! ។

Comments