ធំឡើងជាមួយអ្វី ?

P
pin-hing

វាគ្មានបញ្ហាថាគេមានកំណើតមកដូចម្តេចនោះទេ សំខាន់តើត្រូវធំឡើងដូចម្តេច ធំឡើងជាមួយអ្វី ? បញ្ញាមិនមែនបង្កើតឡើងពីសាលារៀនទាំងស្រុងនោះទេ ប៉ុន្តែវាបង្កើតជីវិតឲ្យមានការព្យាយាម ដើម្បីយកឲ្យបាននូវអ្វីដែលវាស័ក្តិសមនឹងទទួលបាន ។ ធ្វើល្ងង់មួយពេលឆ្លាតមួយជីវិតក៏មាន ធ្វើថោកមួយពេលសុខមួយជីវិតក៏មាន ធ្វើឆ្លាតមួយពេលល្ងង់មួយជីវិតក៏មាន ប៉ុន្តែយ៉ាងណាក៏ដោយសូមកុំប្រើមាត់ទៅរំខានជីវិតអ្នកដទៃ ហើយកុំយកសម្តីអ្នកដទៃមករំខានជីវិតខ្លួនឯង ! អ្វីៗទុកឲ្យទៅតាមដំណើររបស់វាចុះ មានសន្តិភាពជាងការខំរៀបចំតាមអំណាចចិត្តខ្លួន ! ។

Comments