កាលស្គាល់ធម្មជាតិខាងក្នុង ងាយនឹងទាញយកធម្មជាតិខាងក្រៅយកមកបន្ថែមឱ្យថាមពលចិត្ត។តើព្រះច័ន្ទពេញវង់មានឥទ្ធិពលអ្វីខ្លះមកលើជីវិតមនុស្ស ? រង្វិលជុំផែនដីនិងទំនាញព្រះច័ន្ទបង្កើតបានជាការជោរ នាចរបស់ទឹកសមុទ្ធ ចំណាំងផ្លាតពីលោកខែមកលើផែនដី មានរស្មីស្រទន់ និងជាការផ្តល់ឋាមពលដល់ជីវិតគ្រប់គ្នា ។ លោកខែពេញវង់នាំឲ្យមនោសញ្ចេតនាមនុស្សពុះកញ្ជ្រោល ខ្លះទៅជាឈឺចាប់ខ្លាំងរហូតធ្វើអត្តឃាត ខ្លះពោរពេញដោយឋាមពលទើបសមាធិក្នុងថ្ងៃនេះជាមួយនិងការអត់អាហារពេលល្ងាច ធ្វើឲ្យចិត្តឆាប់ចុះស្ងប់ ហេតុនេះហើយទើបព្រះពោធិសត្វបានត្រាស់ដឹងក្នុងថ្ងៃពេញបូរមី !

