ការរត់ ដើរ កីឡាផ្សេងទៀតនិងការរៀបចំរបបអាហារបន្លែផ្លែឈើជួយខ្ញុំឱ្យស្រកបាន ១៤០ ផោនក្នុងរយៈពេល ១០ ខែ ! ដែលកាលមុនខ្ញុំលេបថ្នាំបញ្ចុះគីឡូសឹងតែងាប់តំរងនោម និងខូចថ្លើម ពេទ្យបានស្តីបន្ទោសខ្ញុំជាច្រើន(បុរសក្នុងរូបនោះនិយាយ) ថ្នាំបញ្ចុះគីឡូដែលល្អតែថ្លៃ Reductil មួយបន្ទះ៨០ដុល្លារ លេបហើយត្រូវតម ត្រូវហាត់ប្រាណដូចគ្នា ហើយក៏គ្មានប្រសិទ្ធិភាពណាស់ណាដែរ ថ្នាំបញ្ចុះគីឡូដែលគ្មានប្រភពច្បាស់លាស់ គេលាយថ្នាំបញ្ចុះនោមក៏មាន ថ្នាំមិនឲ្យងុយដេក មិនឲ្យឃ្លានបាយខូចខួរក្បាលអស់ ! ។ ការធាត់គឺបំផ្លាញសុខភាពណាស់ ! ។ អ្នកមានសុីរើស អ្នកក្ររើសសុី អ្នកក្ររត់រកចំណី អ្នកមានរត់សម្រកខ្លាញ់ ទីបំផុតងាប់ដូចតែគ្នា !

