រឿងប្រាក់កាស

P
pin-hing

 អារឿងប្រាក់កាសនេះ បើយើងមានអារម្មណ៍ថាយើងគឺជាមនុស្សខ្វះខាតប្រាក់ នោះប្រាក់នឹងរត់ចេញពីយើង តែបើយើងចេះធ្វើបុណ្យដាក់ទានដោយក្តីមេត្តា នោះប្រាក់នឹងរត់មករកយើងវិញជាមិនខាន ។ ក្នុងការដាក់ទាន រឿងដែលត្រូវឲ្យប៉ុន្មាននោះវាមិនមែនជារឿងសំខាន់ទេ រឿងដែលសំខាន់គឺ តើយើងបានដាក់ក្តីអាណិតស្រឡាញ់ក្នុងការឲ្យនោះបានច្រើនប៉ុណ្ណាតែប៉ុណ្ណោះឯង ។ តាមច្បាប់ស្រូបទាញនៃឋាមពលចិត្ត បើមានចិត្តមេត្តាច្រើនខ្លាំងប៉ុណ្ណានោះផលរបស់វានឹងវិលមកវិញកាន់តែឆាប់រហ័ស ឯក្នុងព្រះអភិធម្មបានពន្យល់ថា សម័យណាដែលជវនទីមួយសោយអារម្មណ៍សម័យនោះ ផលរបស់វានឹងហុចឲ្យមកវិញក្នុងថ្ងៃហ្នឹង ខែហ្នឹង ឆ្នាំហ្នឹងឬជាតិហ្នឹង ។តែយើងមិនបានដឹងពីរឿងនេះ ឲ្យតែមុនពេលធ្វើបុណ្យតាំងធ្វើការទាមទារផលតបស្នងមុន ដោយសារបុណ្យនេះសូមឲ្យខ្ញុំបាននេះបាននោះ ទីបំផុតអត់បានអីតាំងខឹងនឹងបុណ្យលែងចង់ធ្វើបុណ្យតទៅទៀត ព្រោះតែផលបុណ្យក្របានតបស្នង។

Comments