សុទ្ធតែប្រព្រឹត្តទៅតាមច្បាប់ធម្មជាតិទាំងអស់

P
pin-hing

អ្នកវិទ្យាសាស្ត្ររូបធាតុនិយមវិចារវិទ្យា ដែលមិនសូវច្បាស់លាស់តែងពោលថា សាសនាគឺជាអាភៀន កាន់តែជក់កាន់តែញៀន គ្មានបានការអីទាំងអស់ វាជារឿងហួសសម័យ តើចិត្តនិងអារម្មណ៍នេះ វាចេះហួសសម័យទេ ? ក្រសែលោភៈ ទោសៈ មោហៈ នេះចេះប្រែប្រួលដែរទេ ? ហេតុនេះហើយការប្រៀនប្រដៅរបស់ព្រះពុទ្ធគឺត្រូវគ្រប់សម័យកាល ព្រោះជាការសិក្សាពីធម្មជាតិនៃចិត្ត អារម្មណ៍ សិក្សាពីទុក្ខ ពីហេតុនាំឲ្យកើតទុក្ខ ពីការំលត់ទុក្ខ និងរបៀបរំលត់ហេតុនាំឲ្យកើតទុក្ខ ។ សិក្សាពីធម្មជាតិអាស្រ័យគ្នាដើម្បីកើត អាស្រ័យគ្នាដើម្បីរលត់ ដែលសុទ្ធតែប្រព្រឹត្តទៅតាមច្បាប់ធម្មជាតិទាំងអស់ ។

Comments