ការទស្សន៍ទាយដោយមើលបាតដៃ

P
pin-hing

ជំរាបសួរលោកអ៊ុំតើការទស្សន៍ទាយដោយមើលបាតដៃ អាចត្រូវរឺអត់លោកអ៊ុំ ព្រោះពីរ បីថ្ងៃមុនមានអ៊ុំម្នាក់គាត់មើលបាតដៃខ្ញុំហើយគាត់ថាខ្សែបាតដៃខ្ញុំត្រូវមានគូជីវិតពីរនាក់ តែរាល់ថ្ងៃខ្ញុំមានប្តីរៀបការជាមួយគ្នា17ឆ្នាំហើយ មានកូន4នាក់ ខ្ញុំស្រលាញ់ប្តីខ្ញុំណាស់ ហើយប្តីក៏គាត់គិតប្រពន្ធកូនដែរ តែពេលលឺគេទាយបែបនេះខ្ញុំពិបាកចិត្តណាស់ ទោះក្នុងហេតុផលបែបណាក៏ដោយខ្ញុំសុំជួបតែប្តីខ្ញុំម្នាក់ទេជាតិនេះ បើខ្ញុំពិតជាមានបុណ្យមែនខ្ញុំអាចផ្សងអោយខុសពីការទស្សន៍ទាយនេះទេលោកអ៊ុំ រឺអាចមានវិធីផ្សេងកុំអោយមានរឿងបែបនេះកើតឡើង ហើយអ៊ុំនឹងផ្តាំថានេះជាវាសនាយើងមិនអាចប្រឆាំងបានទេ គាត់ថាគាត់ទាយគេមិនដែលខុសទេ ខ្ញុំពិតជាមិនចង់ជួបរឿងបែបនេះទេលោកអ៊ុំ😭😭😭😭😭😭។ តើខ្សែបាតដៃពិតជាជាអាចកំណត់វាសនាយើងបានមែនអីលោកអ៊ុំ ? ។
គេដាក់សំណើមកលើក្មួយ បើក្មួយជឿហើយភ័យ មានន័យថា ក្មួយព្រមទទួលសំណើនេះថាជាការពិត ដែលវាអាចក្លាយជាការពិតបានតាមច្បាប់ស្រូបទាញ។ បើក្មួយមិនព្រមទទួលសំណើរនេះ ចូរប្រាប់ខ្លួនឯងថា អញមិនជឿទេ អញមិនខ្វល់ឡើយ អញខំធ្វើតែបុណ្យ អ្វីៗទុកឲ្យកម្មធ្វើការចុះ អាប្តីទីរពីរបើអញមិនយក ហើយកាន់ពូថៅជាប់តើវាចូលតាមច្រកណា ចាំមើលតែខុសអញទៅខ្វេះយាយបុិនឹងហើយដុតក្បួនគាត់ចោលម្តង ។ ឈប់ខ្វល់ហើយខំធ្វើបុណ្យទៅក្មួយ 

Comments