១- គេមិនដែលចុះស្ទឹងបានពីរដងក្នុងកំពង់តែមួយនោះទេ ! ។
២- ជីវិតគឺជាតំណនៃសង្ខារធម៌ រូបកូនង៉ា រូបកុមារ រូបយុវវ័យរបស់យើងបានស្លាប់បាត់អស់ទៅហើយ រូបបច្ចុប្បន្នក៏កំពុងតែពុកផុយស្លាប់ទៅជាបណ្តើរៗទៀត តើឯណាទៅរូបយើងពិតប្រាកដនោះ ? នេះហើយថ្វីដៃធម្មជាតិ ។ អ្នកណាជាប់ប្រកាន់ក្នុងរូប ក្នុងសម្លេង ក្លិន រស សម្ផស្សពាល់ត្រូវកាយ អ្នកនោះនឹងមានទុក្ខ ព្រោះអ្វីៗមិនអាចបង្គាប់បញ្ជាបានឡើយ ។
៣- រៀងរាល់ថ្ងៃចូរហៅខ្លួនឯងថាជាលោកគ្រូ ព្រោះមានតែគាត់ម្នាក់គត់ដែលបានជួយបង្រៀនអ្នកឲ្យបានរស់ដល់សព្វថ្ងៃ ចូរធ្វើជាសិស្សល្អរបស់គាត់តទៅទៀតចុះ ! តាំងពីពេលនេះទៅ អ្នកមិនត្រូវបានបោកបញ្ឆោតដោយអ្នកផ្សេងទៀតឡើយ ។

