គប្បីជំរះទិដ្ឋិឲ្យបរិសុទ្ធជាមុនសិនទើបអប់រំចិត្តក្នុងសមាធិមានការរីកចម្រើនទៅបាន បើនៅមិនទាន់ស្រឡះចិត្តអ្នកគប្បីសាកសួរសប្បុរសដើម្បីកំចាត់ការសង្ស័យចោល ។ បើអ្នកគិតថា ករណីទាំងដប់ខាងក្រោមនេះជារឿងត្រឹមត្រូវនោះអ្នកនៅមានមិច្ឆាទិដ្ឋិនៅឡើយទេ ត្រូវពិភាក្សាគ្នាឲ្យដាច់ស្រេច ។
១- មាតាគ្មានគុណ ។
២- បិតាគ្មានគុណ ។
៣- ធ្វើទានគ្មានផល ។
៤- ការបូជាតូចគ្មានផល(ថ្វាយគ្រឿងសក្ការៈបូជាចំពោះទេវតាគ្មានបានផលអីទេ)។
៥- ការបូជាធំគ្មានផល(ថ្វាយគ្រឿងប្រណីតជូនមាតាបិតា ឬ ព្រះរតនៈត្រ័យ)។
៦- លោកនេះគ្មាន(គ្មានសត្វមកពីភពដទៃមកកើតក្នុងលោកនេះ)។
៧- លោកខាងមុខគ្មាន(គ្មានសត្វពីលោកនេះទៅកើតនៅភពដទៃ)។
៨- សត្វឧបបាតិកកំណើតគ្មាន(គ្មានសត្វកើតឯង ធំឯង មិនអាស្រ័យមេបា)។
៩- ធ្វើកម្មគ្មានវិបាក(ធ្វើកុសលក្តី អកុសលក្តីមិនមានផល)។
១០- លោកនេះមិនមានសមណៈព្រាហ្មណ៍ដែលបដិបត្តិធម៌បានសម្រេចផលដោយខ្លួនឯង(គឺបដិសេធថា មិនមានព្រះពុទ្ធ អ្វីៗជាកិច្ចការព្រះអាទិទេព)។
បើអ្នកនៅមានការសង្ស័យ ត្រូវជំរះការសង្ស័យចេញ ពុំនោះទេអ្នកមិនអាចបដិបដ្តិធម៌ចូលជ្រៅទៅមុខទៀតបានឡើយ ព្រោះតែនៅជាប់ក្នុងវិចិកិច្ឆា បឋមឈានកើតឡើងមិនបានឡើយ ! ។

