មិត្តភក្តិមានច្រើន តែមិត្តភក្តិអាចស្តាប់បេះដូងរឿងក្នុងចិត្តបានមានមិនច្រើនទេ នោះជាមិត្តមានលក្ខណៈដូចខាងក្រោម៖
- មិនមើលងាយគ្នា
- ចេះជួយគ្នាក្នុងគ្រាមានអាសន្ន
- និយាយតែភាពវិជ្ជាមានពីគ្នា និងចេះលើកទឹកចិត្ត
- និយាយប្រាប់ត្រង់ៗរាល់មានចំណុចខ្វះខាត ក្នុងន័យស្ថាបនា ដោយមិនមានចេតនាជាន់ពន្លិច
- មានចរិត និស្ស័យប្រហាក់ប្រហែលគ្នា
- ជួយគ្នាមិនគិតពីផលតបស្នង គឺជួយដោយការ ស្រឡាញ់ រាប់អានចេញពីចិត្ត
ហើយមានពាក្យមួយលើកឡើងថាៈ បើរកមិត្តល្អម្នាក់មិនបានទេ ។ ចូរយកខ្លួនឯងធ្វើជាមិត្តវិញប្រសើរជាង៕

