ចំណេះដឹង

P
pin-hing

មនុស្សមានចំណេះដឹងកាន់តែខ្ពស់ ការគ្រប់គ្រងអារម្មណ៍បាន កាន់តែល្អ ចំណែកឯអ្នកដែលខ្វះចំណេះដឹងកាន់តែរស់នៅដោយផ្តេកផ្តួលតាមអារម្មណ៍ និងកាន់តែងប់ងុលជាមួយនឹងការស្រឡាញ់ខ្លួនឯង។ ការព្យាយាមរស់នៅដោយប្រើប្រាស់ត្រឹមតែហេតុផល ឬក៏ព្យាយាមធ្វើតែអ្វីដែលខ្លួនឯងស្រឡាញ់ គឺពិតជាមិនអាចស្វែងរកសុភមង្គលឃើញនោះឡើយ ពីព្រោះ សុភមង្គលត្រូវការចិត្តដែលមានសណ្តាប់ធ្នាប់ល្អ។ ដើម្បីឲ្យកាន់តែងាយស្រួលយល់អំពីទំនាក់ទំនងរវាងហេតុផលនិងក្តីស្រឡាញ់ ទស្សនវិទូប្រើប្រាស់រូបារម្មណ៍បីយ៉ាង។ហេតុផលដោយខ្វះក្ដីស្រឡាញ់ គឺឃោរឃៅ ឯក្ដីស្រឡាញ់ខ្វះហេតុផល គឺល្ងង់ខ្លៅ។ ក្ដីស្រឡាញ់ពិតប្រាកដឥតត្រូវការហេតុផលទេ។ រឿងខ្លះហួសពីវិស័យនៃគំនិតរបស់ខួរក្បាលមនុស្ស។

Comments