លំនឹក !

P
pin-hing
- ម៉ាក់អាពាហ៍ពិពាហ៍គឺជាអ្វី ? (កូនស្រីសួរម្តាយ) ។ ម្តាយតបថា៖ គឺជាការសរសេរអក្សរផ្ចង់ដែលពោរពេញដោយក្បូរក្បាច់ និងការទទួលយកវិញ្ញាសារថ្មីដែលជាមេរៀនជីវិត បន្ទាប់ពីហាត់ដឹកដៃក្មេងៗហើយ ឯងក៏ក្លាយជាគ្រូគេវិញម្តង ! ។តែម៉ាក់ផ្តាំកូនថា ៖
១- គេធ្វើអ្វីបាន កូនត្រូវធ្វើឲ្យបានដូចគេ បើកូនប្រៀបធៀប ត្រូវចេះប្រៀបធៀបឲ្យមានក្តីសុខ កុំប្រៀបធៀបឲ្យកើតទុក្ខ។
២- រឿងមួយដែលកូនត្រូវមានការភ្ញាក់រលឹក គឺត្រូវបោះសំពាយបញ្ហាចោល ហើយព្យាយាមដេកឲ្យលក់សារជាថ្មី ! ។
៣- ថ្ងៃណាដែលគ្មានសំណើច គឺជាថ្ងៃដែលកូនប្រើជីវិតក្នុងភាពខ្ជះខ្ជាយ ។
៤- ថ្ងៃរះឡើងកូនត្រូវតែស្រស់ស្អាត ព្រោះបានដុសលាងភាពក្រខ្វក់ពីម្សិលមិញជ្រះស្រឡះអស់ហើយ កុំយកវាមកដាក់លើផ្ទៃមុខតទៅទៀត ។
៥- កុំឲ្យអតីតកាលដាក់កំហិតព្រំដែនជីវិតកូន វាត្រឹមតែជាមេរៀនប៉ុណ្ណោះ វាមិនមែនជាការតាមផ្តន្ទាជីវិតឯងទេ ។ កូនត្រូវធ្វើជាមិត្តរបស់ចិត្តគ្រប់វិនាទី !
ត្រូវចេះបង្កើតសំណួរឲ្យខ្លួនឯងដើម្បីឲ្យចិត្តចេះស្វែងរកចម្លើយដោយភាពស្មោះត្រង់ ពេលនោះវានឹងឈប់គិតពីរឿងដែលអត់ប្រយោជន៍ ហើយងាកមកឆ្លើយសំណួររបស់អ្នកដោយឆ្លាតវាងវៃ ដើម្បីស្វែងរកភាពត្រឹមត្រូវឲ្យខ្លួនឯង។កាន់តែសួរវាច្រើនប៉ុណ្ណា គឺកាន់តែគ្រប់គ្រងវាបានច្រើនប៉ុណ្ណឹង ពេលនោះចិត្តនឹងធ្វើការជាមួយអ្នកជំនួសឲ្យអ្វីៗដែលផ្ទុយពីការគិតខុសក្នុងកាលមុន។ចូរបំពេញតួនាទីដោយការចាំដាស់តឿនចិត្តខ្លួនឯងឲ្យគិតតែអ្វីដែលត្រឹមត្រូវជានិច្ចចុះ !

Comments