ក្រឡេកមកមើល មិត្តភាពរវាងកំពូលតារាឆ្នើមបាល់ទាត់គឺ Cristiano Ronaldo និងស្តេចប្រដាល់ UFC Conor McGregor
ទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលដែល Ronaldo បានទៅទស្សនាជំរុំហ្វឹកហាត់របស់កីឡាករអៀរឡង់នៅទីក្រុង Las Vegas ហើយអ្នកទាំងពីរបានប្រឈមមុខគ្នានៅខាងក្នុង octagon ដោយអ្នកទាំងពីរបានចែករំលែករូបថតយ៉ាងរីករាយទៅកាន់អ្នកតាមដានរាប់លាននាក់រៀងៗខ្លួន។តាមរយៈ Instagram និងមតិព័ត៌មានរបស់ពួកគេបង្ហាញថាពួកគេមានចំណាប់អារម្មណ៍ដូចគ្នាជាច្រើន រួមទាំងក្រោយសម័យទំនើបប្រើប្រាស់សម្លៀកបំពាក់ផ្លូវការបែបបុរាណ ការទិញរថយន្តលឿនថ្លៃៗ និងចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្រួសាររបស់ពួកគេ។ម្យ៉ាងទៀត Conor McGrego ក៏ធ្លាប់និយាយនៅក្នុងបណ្តាញសង្គមទៀតថា Cristaino Ronaldo ជាអត្តពលិកដ៏ឆ្នើមនិងជាមិត្តដ៏ល្អរបស់ខ្ញុំម្នាក់ដែរ។

