គំនិតដែលគិតឲ្យមានការភ័យខ្លាច គិតឲ្យកើតកំហឹង គិតកំសត់ គិតគុំគួនសងសឹង គឺដូចជាយកថ្នាំពុលឲ្យចិត្តផឹកដោយខ្លួនឯង ផឹកកាន់តែច្រើន កាន់តែយូរ កាន់តែឆាប់ស្លាប់ ។ ដើម្បីរំដោះខ្លួនឲ្យរួចពីទុក្ខដែលកើតឡើងពីបញ្ហានេះ ព្រះពុទ្ធបានបង្រៀនមេរៀនមួយហៅថា សតិប្បដ្ឋាន៤ គឺជាការហ្វឹកហាត់ឲ្យកើតសតិតាមឃ្លាំមើលចិត្តគិតជាប់ជានិច្ច ដើម្បីបង្វែរការគិតចេញពីអកុសលមូលទាំង១២(ទិដ្ឋិសម្បយុត្ត) ទៅកាន់មហាកុសល៨(ញាណសម្បយុត្ត)វិញ ។

