បុគ្គលកាលបេីបានរលាស់ចោលគំនិតអាក្រក់ដែលជាគំនិតបំផ្លាញខ្លួនឯងបានហេីយ រមែងជាបុគ្គលនៅជាសុខ ដេកជាសុខ មិនសោយសោក បញ្ញាក៏កាន់តែមុតស្រួច ទុក្ខសោកក្នុងចិត្តកាន់តែស្រាលស្តេីង ។ គេដូចជាបុគ្គលម្នាក់ឈរលេីកំពូលភ្នំមេីលទៅពពួកជនដែលកំពុងតែរងទុក្ខនៅលេីដី ព្រោះតែការគិតខុសរបស់ខ្លួន ។
តេីគំនិតអាក្រក់មានអ្វីខ្លះ ? ច្រណែន កំណាញ់ ខឹងស្អប់ គុំគួនសងសឹកមានះ ប្រកាន់ គិតប្រៀបធៀបបន្ទាបបន្ថោកខ្លួនឯង គិតកំសត់ឯកោជាដេីម ។ គំនិតទាំងនេះត្រូវបានលះចេាលដោយកម្មដ្ឋាន៤០និងវិបស្សនានេះឯង ! បេីមិនធ្វេីដោយខ្លួនឯងទេ គ្មានអ្នកណាធ្វេីជំនួសអ្នកឡេីយ

