ការរៀនធម៌គឺការចាប់ផ្តើមមើលឲ្យបានឃើញនូវការពិត "សច្ចៈ"។
ការពិតជាសច្ចធម៌ មាន២
ការពិតដោយសន្មត់ សម្មតិសច្ចៈ និង ការពិតដោយ ក្រៃលែង គឺបរមត្ថសច្ចៈ។
តើយើង ត្រូវបដិបត្តិលះបង់ ការពិតឬ ?
ព្រោះថាមាន អាត្មាអញ ត្រូវការនូវការពិតនោះ ។
បរមត្ថសច្ចៈ គឺជាត្រើយនាយ។ ដូច្នេះហើយយើងនៅត្រើយអាយជាបញ្ញត្តិ ត្រូវការឆ្លង ត្រូវធ្វើកិច្ចកា ជាបញ្ញត្តិក្នុងវដ្ដ ត្រូវស្វែងរក បញ្ញត្តិដែលជាកុសលដើម្បីជាបច្ច័យ ក្នុងការធ្លងវដ្ត ។យើងរៀន ចម្រើនភាវនា ក្នុង បរមត្ថសច្ចៈ ដូចជា លោភៈ ទោសៈ មោហៈ ដើម្បីយកទៅ បដិបត្តិ លះសភាវៈនេះ ក្នុង ចិត្តយើង ដែលជា បញ្ញាត្តិ។ដូច្នេះហើយ ការបដិបត្តិ ក្នុងបញ្ញត្តិត្រូវធ្វើតាម បញ្ញាដែលយើង បានរៀនហើយ ។

