ពេលនេះតារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah

P
pin-hing

ពេលនេះតារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah បានផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នៅពេលត្រូវបានសួរថាតើគាត់អាចនិងប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ទល់នឹង Real Madrid ដែរឬទេ?ក្រោយពេលឃើញ Mohamed Salah របួសកំឡុងប្រកួតនិង Chelsea 

     កំពូលតារាបាល់ទាត់ Liverpool Mohamed Salah បានបញ្ជាក់ថាគាត់នឹងមានភាពល្អប្រសើរឡើងវិញនិងគ្រប់គ្រាន់ក្នុងការជួបជាមួយ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Champions League។
      ក្រុមហង្សក្រហមនឹងត្រូវទទួលក្រុមជើងឯកអេស្ប៉ាញ La Liga នៅថ្ងៃសៅរ៍ទី 28 ខែឧសភានៅទីក្រុងប៉ារីសដើម្បីឈ្នះពានរង្វាន់ Champions League ជាលើកទី 7 របស់ពួកគេ។ វាជាពេលវេលាដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់អ្នកគាំទ្រ Liverpool ទូទាំងពិភពលោក នៅពេលដែល Mohamed Salah ត្រូវបានរបួសនិងប្តូរចេញនៅនាទីទី 33 នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup របស់ពួកគេជាមួយនឹងក្រុម Chelsea ។
   នៅពេលត្រូវបានសួរបន្ទាប់ពីការប្រកួតថាតើគាត់នឹងអាចលេងទៀតបានទេសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឬយ៉ាងណា Salah បានឆ្លើយតប ដូចដែលបានដកស្រង់ខាងលើ ។ លោក Jurgen Klopp ក៏បានបញ្ជាក់ផងដែរថា Salah គួរតែគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងរយៈពេលពីរសប្តាហ៍។ 
    គួរបញ្ចាក់ផងដែរថា Liverpool និង Real Madrid ធ្លាប់ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៧-១៨ នៅទីក្រុង Kyiv។ ដោយ Real Madrid  បានឈ្នះការប្រកួតក្នុងលទ្ធផល 3-1 ដើម្បីឈ្នះជើងឯក Champions League លើកទី 13 របស់ពួកគេ ហើយក្រុមហង្សក្រហមនឹងសម្លឹងរកការសងសឹកចំពោះការចាញ់នៅទីក្រុងប៉ារីស ដោយ Mohamed Salah បានរងរបួសស្មាដ៏គួរឱ្យរន្ធត់ បន្ទាប់ពីត្រូវបានចាប់ផ្តួលដោយ Sergio Ramos ក្នុងការប្រកួត ហើយត្រូវប្តូចេញទាំងទឹកភ្នែក។

Comments