វិប្បដិសារីយ៍

P
pin-hing

វិប្បដិសារីយ៍
តំណក់ទឹកភ្នែកនិងការសុំទោស មិនមែនអាចលុបលាងវិប្បិសារីយ៍បានទេ ហេតុនេះការរស់នៅត្រូវចេះប្រុងប្រយ័ត្នបច្ចុប្បន្នភាពឲ្យបានល្អ។ពេលរៀបស្លាប់ការឈឺចាប់លើរាងកាយគឺខ្លាំងណាស់ហើយ កុំបន្ថែមការឈឺចាប់ផ្លូវចិត្តថែមទៀត ។មានម៉ែឪហៅត្រូវហៅឲ្យបានពិរោះ មានកូនចៅហៅត្រូវហៅឲ្យបានផ្អែមល្ហែម មានប្តីប្រពន្ធជជែកគ្នាត្រូវជជែកដោយពាក្យពិរោះពិសា កុំផ្អែមនៅពេលព្រាត់ទៅ ហើយមកស្រណោះប្រឹងដុះក្អែលឲ្យរូបដែលឥតវិញ្ញាណ។ត្រូវចេះសាងលោកនេះឲ្យមានក្តីសុខ បើទោះជាត្រូវជួបប្រទះ រន្ទះភ្លៀងផ្គរព្យុះកំណាចក្នុងរលកជីវិតធំយ៉ាងណា ក៏កុំបំភ្លេចចោលមនោសញ្ចេតនាជាមនុស្សឲ្យសោះ!។

Comments