ព្រះពុទ្ធពេលបានជួបបុគ្គលដែលមានទុក្ខ ព្រះអង្គទ្រង់ពន្យល់ឲ្យបុគ្គលនោះបានធូរស្បើយទុក្ខព្រួយកង្វល់ ពេលបានជួបបុគ្គលដែលកំពុងតែសោយសុខហើយមានឧប្បនិស្ស័យអាចស្តាប់ការពិតបាន ព្រះអង្គក៏បានជួយពន្យល់ឲ្យចេះត្រៀមចិត្តដើម្បីទទួលយកភាពប្រែប្រួលក្នុងជីវិតនៅថ្ងៃមុខដើម្បីកុំឲ្យធ្វេសស្មារតីភ្លេចខ្លួនក្នុងភាពត្រេកត្រអាល។ បើបានជួបអ្នកដែលព្រះអង្គបានស្រង់រួចមកហើយទាំងរួចផុតពីការក្រៀមក្រំចិត្ត ហើយទុក្ខពាល់ត្រូវមិនរង្គឺមិនញាប់ញ័រ ព្រះអង្គតែងញ៉ាំងបុគ្គលនោះឲ្យរីករាយត្រេកអរជ្រះថ្លា ឲ្យអាចហ៌ានសម្តែងធម្មីកថា ដើម្បីប្រកាសផ្សាយបន្ត បានជាប្រយោជន៍ ជាសេចក្តីសុខដល់ជនច្រើន ដល់មនុស្សនិងទេព្តា ! ។ចូរសាធុសប្បុរសនាំគ្នាបន្តប្រពៃណីនេះ ដើម្បីប្រកាសឲ្យសាសនព្រហ្មចរិយធម៌នេះ បានផ្សាយទូទៅឲ្យបានក្តីសុខផង និងបានតាំងនៅយូរអង្វែងផង ។

