មួយរយៈនេះខ្ញុំបានស្តាប់និងអានសំណេរក៏ដូចជាការចែកចាយចំណេះដឹងទាំងផ្នែកលោកីយ៍និងលោកធម៌(ផ្លូវធម៌) ខ្ញុំមានសេចក្តីរីករាយដោយខ្លួនឯង។
ខ្ញុំក៏មានញាតិព្រះធម៌ មិត្តធម្មតា មិត្តកេងប្រយោជន៍ ក៏ដូចជាមិត្តជាន់ពន្លិច នោះគឺរឿងរបស់គេ តែខ្ញុំប្រឹងបដិបត្តិជាកិច្ចរបស់ខ្ញុំ ។
សុំសួរថាការដែលដែលមិត្តខ្ញុំនិយាយថា៖
ខ្ញុំមិនដែលបានទៅវត្ត ខ្ញុំមិនដែលបានធ្វេីបុណ្យច្រេីន ខ្ញុំបានធ្វេីបុណ្យតែជាមួយព្រះរស់របស់ខ្ញុំទេគឺគ្រប់គ្រាន់ហេីយ ។
នេះជាសំណេរដែលខ្ញុំព្យាយាមពន្យល់គឺ៖
រឿងគេធ្វើអាក្រក់ជាកម្មរបស់គេ គេស្ពាយដោយខ្លួនគេ។ តែយើង
មានកំហឹងគឺយើងអ្នករងទុក្ខដោយខ្លួនឯង បើនៅតែចង់គឺនៅតែក្តៅខ្លួនឯង។
បំណកស្រាយចង់បានចម្លើយពីលោកគ្រូគឺថាមិត្តមិនតិចជាងប្រាំនាក់គឺនិយាយតែម្យ៉ាងធ្វើបុណ្យជាមួយម៉ែឪគឺគ្រប់គ្រាន់ហើយ តើពិតជាគ្រប់មែនឬ?
បានធ្វើបុណ្យជាមួយព្រះរស់គឺពិសេសបំផុត រួចហើយធ្វើបុណ្យឲ្យខ្លួនឯង(សិក្សានិងបដិបត្តិធម៌) បន្ទាប់មកជួយអ្នកដទៃឈ្មោះថាជួយខ្លួនឯង ។ ការទៅវត្តបំពេញកុសលបើឆ្លៀតទៅបានទៅៗណា ដើម្បីបានជួបសប្បុរសនិងកល្យាណមិត្ត ។ ការបានជួបសប្បុរសនាំឲ្យយើងបានរីកចម្រើនផ្លូវចិត្ត ព្រោះមនុស្សម្នាក់ៗមិនអាចផ្តាច់ខ្លួនឯកោបានទេ ។ ការបាត់សង្គហធម៌(ការជួយសង្គ្រោះគ្នា) បាត់សាមគ្គីធម៌ គឺបាត់ច្បាប់សម្ព័ន្ធភាពមួយសំខាន់ណាស់ ។
អរគុណទាន។ ផលរមាស់របស់ខ្ញុំផ្ទាល់ដែលចេះតែរង្គាសចិត្តគឺការបន្ទោសបន្ថោកពីមិត្តនូវសេចក្តីល្អដែលខ្ញុំបានបំពេញជាមួយសាវៈព្រះសាស្តារនោះឯង។
យើងមិនអាចរាំងខ្ទប់មាត់គេបានទេ តែយើងអាចខ្ទប់ចិត្តខ្លួនឯងមិនឲ្យគិត អាក្រក់បាន ព្យាយាមហ្វឹកហាត់ទៅ ! ។


