កូនប្រុសច្បងរបស់ Cristiano Ronaldo និង Wayne Rooney គឺ Kai និង Cristiano Jr ជាថ្នាលដ៏មានឥទ្ធិពលសម្រាប់ Manchester United នៅកម្រិតយុវជនក្នុងរដូវកាលនេះ។
Cristiano Jr បានចូលរួមជាផ្លូវការក្នុងក្រុមយុវជនរបស់បិសាចក្រហមកាលពីខែមុន បន្ទាប់ពីបាន ហ្វឹកហាត់ជាមួយក្លឹបបន្ទាប់ពីឪពុកដ៏ល្បីរបស់គាត់ត្រឡប់មក Old Trafford។កីឡាករ វ័យ 11 ឆ្នាំ រូបនេះធ្លាប់បានចូលក្នុងរួមលេងនៅ Juventus ក្នុងឆ្នាំ 2019 ត្រូវបានគេរាយការណ៍ថា Cristiano Jr បានស៊ុតបញ្ចូលទីបាន 58 គ្រាប់ក្នុង 28 ប្រកួតនៅក្នុងក្រុមយុវជនរបស់ Juve ។បើទោះបីជាក្មេងនេះហាក់ដូចជាចង់បង្ហាញថាឪពុករបស់គាត់ ហើយចង់នៅលើទីលានដូចគ្នាជាមួយឪពុករបស់គាត់មុនពេលគាត់ចូលនិវត្តន៍ក៏ដោយ។Ronaldo បាន និយាយ ថា៖ "កូនខ្ញុំប្រាប់ខ្ញុំថាប៉ាចាំប៉ុន្មានឆ្នាំទៀតខ្ញុំចង់លេងជាមួយប៉ា" ចាំខ្ញុំចង់លេងជាមួយកូនខ្ញុំ។
Kai Rooney មិនមានឱកាសលេងប្រកួតប្រជែងជាមួយឪពុករបស់គាត់ ដែលបានចូលនិវត្តន៍ក្នុងខែមករា ឆ្នាំ 2021 ដើម្បីក្លាយជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍នៃ Derby County នោះទេ។ប៉ុន្តែក្មេងអាយុ 12 ឆ្នាំដែលបានចុះហត្ថលេខាជាមួយ Man Utd ក្នុងខែធ្នូឆ្នាំ 2020 កំពុងបង្ហាញសញ្ញាថាគាត់អាចនឹងដើរតាមគន្លងរបស់ឪពុកគាត់។ពួកគេនិយាយថា កីឡាករវ័យក្មេង Rooney ឥឡូវនេះរកបាន 10 គ្រាប់ក្នុង 5 ប្រកួតក្នុងខែនេះ។ គួរឱ្យចាប់អារម្មណ៍។ វាហាក់បីដូចជា Cristiano Jr និង Kai Rooney មានភាពទាក់ទាញយ៉ាងខ្លាំងពីភាពជាដៃគូនៅក្នុងក្រុមយុវជនរបស់ United ដូចដែលឱពុកពួកគេទាំងពីបានសាងនៅ United ប្រម៉ាណ10ឆ្នាំមុនដែរ។

