ការអប់រំមិនមែនជាសញ្ញាប័ត្រទេ វាជាអាកប្បកិរិយា បទពិសោធសមត្ថភាព ការប្រើភាសាថ្លៃថ្នូរ និងការចុះសម្រុងជាមួយជីវិតពិតក្នុងការរស់នៅ។សភាវះឯណាប្រែប្រួលកើតពីបច្ច័យរមែងបែកធ្លាយដោយសារក្តៅត្រជាក់ សភាវះនោះហៅថារូប។ រូបមុនទៅជាបែបផ្សេងពីរូបក្រោយសឹងរកចំណាំមិនបាន ពីមានប្រែជាមិនមាន ពីមិនមានប្រែជាមាន សភាពបែកធ្លាយកើតរលត់ដូចជាពពុះទឹក តើនឹងសង្ឃឹមថាបានអ្វីអំពីរូបនេះ ? មិនជារបស់ឥតខ្លឹម ឥតសារះទេឬ ? តែណ្ហើយបានជាកើតមកហើយថែរក្សាវាឲ្យល្អទុកបដិបត្តិធម៌ទៅចុះ ។

