ទំពាំងស្នងឫស្សី ក្មេងប្រុសស្រីស្នងម្តាយឪពុក។ ភាពជាគំរូរបស់មនុស្សជំនាន់មុន នឹងជះឥទ្ធិពលដល់អ្នកជំនាន់ក្រោយ ដូច្នេះមនុស្សជំនាន់មុនចាំបាច់បំផុតធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយតាមរយៈការជួយបណ្តុះបណ្តាលទម្លាប់ល្អៗ បង្ហាត់បង្ហាញឱ្យយល់ពីគុណតម្លៃរបស់មនុស្ស ចេះជួយគ្នា ចេះស្រឡាញ់ថែរក្សា យោគយល់អធ្យាស្រ័យ ធ្វើអំពើល្អ ស្រឡាញ់យុត្តិធម៌ ចេះសាមគ្គីគ្នា និងមនសិការជាតិ។ ទំពាំងល្អ ត្រូវការជួយជ្រោមជ្រែងការពារពីឫស្សី ចំណែកក្មេងជំនាន់ក្រោយ ក៏ត្រូវការការពារ ការបណ្តុះបណ្តាល បង្ហាត់បង្ហាញ ណែនាំពីមនុស្សជំនាន់មុនដែរ ទើបអាចធ្វើឱ្យក្មេងជំនាន់ក្រោយអាចរីកលូតលាស់ រីកចម្រើន និងមានគុណភាពល្អ។

