ជួបអីលះនឹងកុំជាប់

P
pin-hing

ចម្រើនធម៌លះ ធម៌ផ្តាច់ កាប់ ដុត កប់( កិលេស ) ជួបអីលះនឹងកុំជាប់ ទើបចិត្តបានជួបស្រឡះ ថ្លា ស្ងប់ ! ។ ភាវនាពីឥឡូវ ភ្នែកប៉ះរូប ឲ្យដឹងត្រឹមតែរូប កុំយកមកគិតឲ្យកើតស្រឡាញ់ស្អប់ ត្រចៀកប៉ះសម្លេង ឲ្យនៅត្រឹមតែសម្លេង កុំយកមកគិតឲ្យកើតស្រឡាញ់ស្អប់ ធ្វើរហូតសតិកើតឡើងទល់ទាន់សភាវៈខាងក្រៅទើបរួចខ្លួនបានខ្លះ ពុំនោះទេជីវិតនឹងលំបាកជាមិនខាន ។ បើមិនព្យាយាមធ្វើដោយខ្លួនឯងទេ គ្មានអ្នកណាធ្វើជួសយើងឡើង !

Comments