ធ្វើអ្វីហើយបរាជ័យ វាមិនមែនជាបរាជ័យពិតប្រាកដទេ អ្នកដែលមានតែគោលដៅហើយមិនធ្វើ ទើបជាអ្នកបរាជ័យពិតប្រាកដ ! ភ័ព្វសំណាងវាមិនមែនជារបស់អ្នកណាទាំងអស់ វាគឺជារបស់អ្នកធ្វើ ! លោកនេះអ្នកមានគំនិតខ្លាំងត្រូវតែជាម្ចាស់លើអ្នកមានគំនិតខ្សោយ នេះជាសាររបស់ធម្មជាតិទៅកាន់មនុស្សគ្រប់គ្នា ! ។ ព្រះពុទ្ធលោកមានមេត្តា បានពន្យល់ពីបញ្ហានេះ បើអ្នកខ្លាំងដឹងតែពីប្រមូលពីអ្នកខ្សោយ អ្នកខ្លាំងក៏មិនដឹងជាគរពូនយកទៅណា ព្រោះសព្វវត្ថុវាជារបស់លោកនេះមិនមានអ្នកណាយកអីទៅបានពីលោកនេះឡើយ ! ។ មនុស្សឆ្លាតគេចេះប្រែក្លាយទ្រព្យឲ្យក្លាយជាបុណ្យ ដើម្បីបញ្ជាក់ពីបញ្ហានេះដល់ពិភពលោក ទើបក្នុងប្រវត្តិពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តជេតពនដល់ទៅម្ភៃព្រះវស្សាច្រើនជាងគេក្នុងបីពោធិកាល ! ។

