កំណត់ត្រាពិភពលោក El Clasico ផ្នែកនារីមានអ្នកគាំទ្រ 91,553 នាក់បានមកទស្សនាការប្រកួតរបស់ក្រុមនារី Real Madrid និង Barcelona
ជ័យជម្នះក្នុងវគ្គ ៨ក្រុមចុងក្រោយរបស់ Barcelona លើក្រុម Real Madrid ក្នុងពានរង្វាន់ Women's Champions League ត្រូវបានអ្នកគាំទ្រ 91,553 នាក់ឃើញនៅឯកីឡដ្ឋាន Nou Camp កាលពីថ្ងៃពុធ ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏ អស្ចារ្យសម្រាប់បាល់ទាត់នារីនៅអឺរ៉ុប។
ក្រុមម្ចាស់ផ្ទះបានតាមពីក្រោយដើម្បីយកឈ្នះគូប្រជែងដ៏ជូរចត់របស់ពួកគេ 5-2 ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះសរុបទាំងពីជើងគឺ 8-3 និងបង្កើតការជួបគ្នាបួនចុងក្រោយជាមួយនឹងក្រុម Arsenal ឬ Wolfsburg ។ ការប្រកួតនេះបានបំបែកកំណត់ត្រាពិភពលោកគឺមានអ្នកមកទស្សនាផ្ទាល់91,553នាក់ដែលកន្លងមកមាន អ្នកចូលរួមខ្ពស់បំផុតពីមុនសម្រាប់ការប្រកួតក្លឹបនារីគឺ 60,739 នាក់ក្នុងឆ្នាំ 2019 នៅពេលដែល Barcelona បានយកឈ្នះ Atletico Madrid 2-0 នៅ Wanda Metropolitano ។ កំណត់ត្រាចូលរួម Champions League ពីមុនគឺ 50,212 សម្រាប់ការប្រកួតឆ្នាំ 2012 រវាង Lyon និង Frankfurt ក្នុងទីក្រុង Munich ។
វាក៏ជាលើកទីមួយដែរដែលក្រុមនារី របស់ Barcelona លេងនៅចំពោះមុខអ្នកទស្សនាផ្ទាល់នៅ Nou Camp ។ ពីមុនពួកគេធ្លាប់លេងនៅកីឡដ្ឋាន ប៉ុន្តែនៅពីក្រោយការបិទទ្វារដោយសារតែការរឹតបន្តឹងដែលដាក់ដោយជំងឺរាតត្បាតកូវីដ១៩។

