FIFA World Cup 2022៖សេក្តីថ្លែងការណ៍របស់ FIFA ក្រោយរងការរិះគន់មានពាក្យចចាមអារ៉ាមថាមានការផ្លាស់ការប្រកួតពី90នាទីទៅជា100នាទីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងខែវិច្ឆិកា។
FIFA World Cup 2022៖ មិននិងមានការផ្លាស់ប្តូរច្បាប់លើរយៈពេលនៃការប្រកួតនោះទេ។ មានរបាយការណ៍ដែលបង្ហាញថា FIFA កំពុងរកមើលលទ្ធភាពនៃការបន្តការប្រកួតរហូតដល់ 100 នាទី ជំនួសឱ្យ 90 នៅមុនការប្រកួត World Cup នៅកាតាក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ FIFA បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍មួយថា "នឹងមិនមានការផ្លាស់ប្តូរនៅក្នុងច្បាប់ទាក់ទងនឹងរយៈពេលនៃការប្រកួតបាល់ទាត់សម្រាប់ World Cup" ។
សេចក្ដីថ្លែងការណ៍របស់ FIFAបាឲ្យដឹងថា៖ បន្ទាប់ពីអត្ថបទ និងពាក្យចចាមអារ៉ាមមួយចំនួនបានផ្សព្វផ្សាយនៅថ្ងៃនេះ FIFA សូមធ្វើការបំភ្លឺថានឹងមិនមានការផ្លាស់ប្តូរនៅក្នុងច្បាប់ទាក់ទងនឹងរយៈពេលនៃការប្រកួតបាល់ទាត់សម្រាប់ FIFA World Cup Qatar 2022ឬការប្រកួតផ្សេងទៀតទេ។

