ជាមេរៀនថ្នាក់ បរិញ្ញា

P
pin-hing

ក្នុងរឿងខ្លះ ដែលយើងគិតថា អាក្រក់, ថែមទាំងធ្វើឱ្យអស់កម្លាំងចិត្តទៀតផងនោះ, តែដល់ពេល មានស្មារតី, រឿងនោះ មិន អាក្រក់ អ្វី ដាក់យើងឡើយ ។ • ប្រៀប បីដូច ជាក្មេងម្នាក់ ដែលរូបគ្នា មិនល្អ យ៉ាងម៉េច ៗ ក៏ដោយ, ប៉ុន្តែ ក្មេងនោះ មិនបាន អាក្រក់ អ្វី ដាក់យើងទេ, យ៉ាងណាមិញ គ្រប់រឿង, កាលបើ មានសតិ, ក៏ មានបញ្ញា ចូលដល់ បរមត្ថធម៌, ឃើញការ ពិត នៃ រូប, ចិត្ត ចេតសិក, ជាធម្មតាធម៌, ជា អ ភិធម្ម, មានបច្ច័យកើតឡើង, អត់មាន អត្តា ខូច កាច អាក្រក់ អ្វី ដល់យើងឡើយ យ៉ាងនោះឯង ។ • បញ្ញា ក្រេបយកសច្ចរស, នៅត្រង់ អ្វី ត្រូវកើត រមែងកើត, អ្វី ត្រូវ មាន រមែងមាន ។ • មិនត្រឹមតែ មិន អាក្រក់ អ្វី ដាក់យើងនោះទេ, ថែមទាំង ជាទីតាំង ចម្រើនបញ្ញា ទៀតផង, ព្រោះ ជាមេរៀនថ្នាក់ បរិញ្ញា ៕

Comments