មួយជីវិតមានត្រឹមតែផែនការ !

P
pin-hing

មួយជីវិតមានត្រឹមតែផែនការ !
កញ្ញាណាន់សុីនាងមានគំនិតទូលំទូលាយ ធ្វើអ្វីៗសុទ្ធតែមានផែនការគ្រោងទុកជាមុន នៅក្នុងគម្រោងរបស់នាងគឺ ពេលប្រឡងបាក់ឌុបជាប់នាងរៀនបន្តនៅមហាវិទ្យាល័យផង ធ្វើការក្រៅម៉ោងផងហើយសន្សំលុយទៅលេងទ្វីបអុឺរ៉ុបនិងទៅដើរលេងជុំវិញពិភពលោក ។ សឹងតែរៀងរាល់ថ្ងៃនាងឆែកមើលអច្ឆរិយៈវត្ថុក្នុងពិភពលោក មើលកាលបរិច្ឆេទសាងសង់ មើលប្រវត្តិប្រទេសចងចាំខ្ទេចខ្ទីរគ្មានសល់ ។ ក្រោយមកនាងក៏គិតថា ចាំរៀបការរួចក៏មិនយឺតពេលដែរ ពេលនាងរៀនចប់មហាវិទ្យាល័យក៏មានគ្រួសារ នាងគិតថា នាំគ្នាទៅលេងនៅអេហ្សីប តែបែរជាមានផ្ទៃពោះ នាងគិតថាចាំទៅលេងអេហ្សីបនៅពេលកូននាងធំ លុះកូនធំក៏ចូលរៀន នាងត្រូវនៅមើលថែទាំកូនទៅរៀន នាងក៏គិតថា ចាំកូនរៀនចប់ចាំដើរលេងក៏សប្បាយដែរ ទីបំផុតក៏មានចៅ ឥឡូវនាងអាយុជាងប៉ែតសិបហើយ នៅមើលចៅដដែល ។ នាងបានយកសៀវភៅកំណត់ត្រាពីផែនការសម្រាប់ជីវិតរបស់នាងមកបញ្ចប់ដោយពាក្យថាៈ Overplanning ដំណើរជុំវិញពិភពលោករបស់ខ្ញុំទីបំផុតបានស្គាល់ត្រឹមតែតួលេខ ! រីឯការពិតគឺខ្ញុំត្រូវនៅយោលអង្រឹងកូននិងចៅតាំងពីព្រឹកទល់ថ្ងៃលិចសោះ ! ។ នេះហើយភាពរវល់របស់មនុស្សគ្រប់គ្នា បើមិនសម្រេចចិត្តទេ ចាំតែទៅណារួចតើ ! រឿងទៅរៀនធម៌ក៏ដូចគ្នា បើមិនលះទេទៅណាមិនរួចឡើយ ទើបសង្សារវដ្តរកទីបញ្ចប់គ្មាន ឯទីបញ្ជាការដ្ឋាននៅឋាននរកក៏ចេះតែមមាញឹកអ៊ូអររកបិទទ្វារមិនកើត ចំណែកឋានសួគ៌ទ្វារចំហរធ្លុងបែរជាគ្មានមនុស្សចូលទៅវិញ ! ។

Comments