ការគិត

P
pin-hing

ការគិតវាមិនអស់ថ្លៃ មិនចាំបាច់ចំណាយប្រាក់ តែវាអាចនាំឲ្យធ្លាក់នរកទាំងអស់គ្នាបាន(ទាំងកាយទាំងចិត្ត) ! សូម្បីផ្កាយពេញលំហរមេឃ ក៏មិនអាចផ្តាច់ទំនាក់ទំនងពីគ្នាបាន ទំនាក់ទំនងដែលមិនអាចមើលឃើញបាននេះ វាបានបង្កប់នូវអាថ៌កំបាំងរាប់មិនអស់ ! ។អ្វីដែលមិនគួរឲ្យជឿ វាបែរជាការពិត អ្វីដែលជាការពិត វាបែរទៅជាភាពក្លែងក្លាយ ! លោកនេះមិនមានអ្វីពិត ក៏មិនមានអ្វីដែលក្លែងក្លាយដែរ ការចាប់ផ្តើមនិងទីបញ្ចប់គឺឋិតនៅក្នុងការគិតទាំងអស់ ! « លោកនៃគំនិត » ! ។បញ្ហានៅខាងក្រៅ វាមិនមែនជាបញ្ហាពិតប្រាកដទេ គឺការគិតរបស់យើងប៉ុណ្ណោះដែលជាបញ្ហាពិតប្រាកដ ! ។ គិតឲ្យសុខវាសុខ គិតឲ្យទុក្ខវាទុក្ខ តែទំលាប់របស់ចិត្តគឺចូលចិត្តតែគិតឲ្យកើតទុក្ខ រួចហើយបំផ្លាញខ្លួនឯង ! ។

Comments