វេលាដែលយើងបានប្រើវារួចហើយបោះបង់វាចោលទៅ កុំរំពឹងរាវរកវាយកមកធ្វើអីទៀត រឿងរ៉ាវដែលយើងបានជួបរួចហើយ ដើរហួសទៅ ! ពាក្យសម្តីដែលគេបានប្រើមកលើយើងរួចហើយបោះចោលទៅ ! អ្វីដែលយើងបានធ្វើជ្រុលជ្រួសទៅលើអ្នកដទៃ កុំធ្វើទៀត ! លោកនេះគ្មានអ្វីមានតម្លៃជាងចិត្តស្ងប់របស់យើងនោះទេ មានការយល់ដឹងបានត្រឹមត្រូវទើបស្គាល់តម្លៃចិត្តស្ងប់ ! បើមិនអីចឹងទេមិនមែនព្រះពុទ្ធទ្រង់ត្រាស់ថា នត្ថិ សន្តិ បរំ សុខំ សេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់មិនមានឡើយ នោះទេ ! ។

