ញុំតែងតែធ្វើមានអារម្មណ៍ភ័យខ្លាច

P
pin-hing

ញុំតែងតែធ្វើមានអារម្មណ៍ភ័យខ្លាច នៅពេលរោគសញ្ញាធ្វើទុករាងកាយនឹងផ្លូវអារម្មណ៍ រាល់ថ្ងៃខ្ញុំរស់នៅទាំងវេទនាណាស់ព្រោះមួយថ្ងៃៗរស់ទប់ទល់នឹងរោគសញ្ញាជំងឺផ្លូវចិត្តដែលធ្វើទុក្ខខ្ញុំមានដូចជា
1/ ពិបាកញាំទឹក
2/ មាត់ជូនបាត់រសជាតិ ជូនដឹងជាតិ
3/ ពិបាកក្នុងការកក់សក់
4/ ខ្លាចទឹក
5/ នៅម្នាក់ឯងម្តងៗចេញរោគសញ្ញាគ្រប់មុខ
6/ ឧស្សាហ៍ចុកទ្រូង ណែនទ្រូង ថប់ៗ ដកដង្ហើម
7/ មាត់ស្ងួតអណ្តាតស្កាត
8/ គិតរវើរវាយ
9/ ជារើយៗស្រមៃរូបភាពឱពុកស្លាប់ សង្វេគ ពិចារណាថាពេលគាត់មុនស្លាប់ភ័យយ៉ាងណា ពិបាកញ៉ាំឬ
10/ ពេលវិលមុខម្តងៗភ័យស្លន់ស្លោររកគេជួយ
11/ ពិបាកញាំអាហារ
12/ អស់កម្លាំងល្វើយគ្រប់ពេល
13/ ធ្វើការងារអត់បានច្រើនទេឆាប់អស់កម្លាំង
14/ ស្រក់គីឡូខ្លាំង37គីឡូ
15/ លេបថ្នាំអ្វីក៏ដោយក៏ខ្លាចដែរ យូរឆ្នាំហើយអត់ដែលហ៊ានលេបថ្នាំគ្រាប់ទេតែងតែយកថ្នាំគ្រាប់នោះមកកិនអោយម៉ត់ជាម្សៅទើបហ៊ានលេប ហើយបើបានលេបហើយធ្វើទុក្ខក្នុងខ្លួនទ្រាំមិនបានក៏រត់ទៅពេទ្យសុំឈប់លេប ពេលឈឺម្តងៗទ្រាំអត់ហ៊ានលេបថ្នាំទេព្រោះលេបទៅធ្វើទុក្ខណាស់
16/ រាល់ពេលខឹងខ្លាំង ភ័យខ្លាំង យំខ្លាំង
តែងតែធ្វើទុក្ខនៅពេលយប់រឺថ្ងៃបន្ទាប់
17/ ញាំទឹកម្តងៗអត់ហ៊ានញាំច្រើនៗទេគឺបង្ហូរទឹកចូលមាត់ម្តងតិចៗសន្សឹមៗយឺតព្រោះហ៊ានញាំម្តងច្រើនៗទេខ្លាចអួលទឹក ញាំទឹកម្តងៗវេទនាណាស់ញាំស្រួលមិនស្រួលអួលទឹកមួយរំពេចភ្លាម ភ័យស្លន់ស្លោរ ក្នុងមួយថ្ងៃខ្ញុំញាំទេអត់បានកន្លះលីតទេ ជួនកាល24ម៉ោងបានញាំទឹកតែបាតកែវបន្តិចក៏មានដែរ ពេលអួលទឹកម្តងៗវេទនាណាស់ ធ្វើទុកថប់ដង្ហើម ភ័យ ត្រជាក់ចុងដៃចុងជើង ញ័រសាច់ញ័រទ្រូង បេះដូងលោតញ៉ាប់ ដង្ហើមខ្លីផុតៗ ពិបាកដកដង្ហើម ដកដង្ហើមម្តងៗប្រឹងដកឡើងចុកច្រលកឆ្អឹងខ្នង
18/ ខ្លាចក្នុងការកក់សក់ណាស់ ជួនកាលមួយខែបានកក់សក់ម្តងព្រោះកក់ម្តងលួសព្រលឹង ជួសជុល បេះដូងលោតញ៉ាប់ ត្រជាក់ចុងដៃចុងជើងស្លន់ស្លោរ ពេលទឹកហូរកាត់មុខម្តងៗមានអារម្មណ៍ចង់ស្រឺត ថប់ដង្ហើម ចង់ស្ទះ ឡេះឡះឆ្លេរឆ្លារ
19/ ពេលងូចទឹកម្តងគឺងូចទឹកត្រឹមកចុះក្រោម ពេលចេញមកវិញបើត្រូវមាស៊ីន្រជាក់ញ៉ាក់ឡើងរង្គើរធ្មេញចង់រឹងថ្គាមចង់គាំងបេះដូង ញ័រខ្លួនខ្លាំងទប់អត់ឈ្នះ
តើខ្ញុំត្រូវធ្វើយ៉ាងណាអោយជាពីរោគសញ្ញាទាំងនេះទៅលោកគ្រូ🙏🙏🙏។
ហ្វឹកហាត់ចិត្តឲ្យព្រមគ្រប់យ៉ាង ឲ្យព្រមគឺអត់ខ្វល់ ឲ្យតែអត់ខ្វល់គឺជាតែម្តង ។ តើធ្វើដូចម្តេចដើម្បីឲ្យអត់ខ្វល់ ? មើលទៅចំណេះអ្នកល្អសមរម្យហើយ អ្នកព្យាយាមដាក់មានះប្រកាន់ចោលដោយការរក្សាសីល ស្តាប់ធម៌ ធ្វើសមាធិ ហើយដើរធ្វើបុណ្យជាមួយគេឯងផង កុំសំងំនៅតែក្នុងផ្ទះអី ហាត់ប្រាណ ញ៉ាំទឹក ដេកសម្រាក ហូបបន្លែផ្លែឈើសុទ្ធតែចាំបាច់សម្រាប់ជីវិតអ្នក ។

Comments