ការតស៊ូជាច្រើនដែលមនុស្សត្រូវប្រឈម

P
pin-hing

ការតស៊ូជាច្រើនដែលមនុស្សត្រូវប្រឈម មើលទៅដូចជាធ្វើជាមួយអ្នកដទៃ តែតាមពិតគឺត្រូវប្រឈមជាមួយតណ្ហាខ្លួនឯងសោះ គឺតណ្ហានេះហើយដែលជាអ្នកបង្កើតបញ្ហាឲ្យជីវិត គិតឲ្យច្បាស់បានយល់ « សមុទយសច្ចៈ = គឺតណ្ហាជាហេតុរបស់ទុក្ខ » ។ ត្រឹមតែតស៊ូដើម្បីរស់វាមិនលំបាកអីដល់ថ្នាក់នេះទេ តែតស៊ូប្រដេញតាមតណ្ហា ពេលខ្លះត្រូវសាងបញ្ហាឲ្យខ្លួនឯង រហូតក្លាយទៅជាភាពអាប់អោនផងក៏មាន ។ មានតែប្រើអត្តាដ៏ខ្លាំងក្លាប៉ុណ្ណោះទើបអាចរស់បាននៅលើមាគា៌នៃការតស៊ូជាមួយជីវិត ប្រើតណ្ហាដើម្បីលះតណ្ហា ប្រើអត្តាដើម្បីលះអត្តា ។

Comments