នៅពេលគេផលិតគំនិតប្រកបដោយការយល់ដឹងនោះគ្មានអ្វីក្រៅពីចិត្តមេត្តាករុណានោះទេដែលនាំគេឲ្យមានក្តីសុខពិតប្រាកដបាន ព្រោះបើគេផលិតកំហឹងខួរក្បាលគេប្រែជាពុលវឹកវរក្តៅក្រហាយអន្ទះអន្ទែងភ្លាមមួយរំពេច ដោយហោចទៅសូម្បីតែអ្នកនៅជុំវិញខ្លួនក៏ប្រែជាច្របូកច្របល់តាមគេដែរ ។ គ្មានអ្នកណាអាចបំផ្លាញសុខភាពផ្លូវចិត្តរបស់អ្នកបានទេ លើកលែងតែកំហឹងរបស់អ្នក។ចិត្តទូលាយមានន័យថា ចិត្តល្អមិនសូវមានមេរោគ មេរោគរបស់ចិត្តគឺលោភលន់ កំហឹងក្រោធ ល្ងង់ខ្លៅ ច្រណែន កំណាញ់ ដើរទើសគេឯង ។ ចិត្តទូលាយជាចិត្តមានសុខភាពល្អព្រោះសំបូរ មេត្តា ករុណា មុទិតា ឧបេក្ខា ។ ចិត្តទូលាយអាចទទួលយកហេតុការណ៍បានគ្រប់យ៉ាង ។

