ឃើញអីក៏បាន ឮអីក៏បាន ស្តាប់អីក៏បាន សំពះអីក៏បាន(បើចាំបាច់) ហូបអីក៏បាន ដេកយ៉ាងណាក៏បាន បើមិនបានក៏នៅតែសប្បាយចិត្ត អ្វីដែលគេធ្វើបាន យើងក៏ធ្វើបាន ទាំងអស់នេះធ្វើបានព្រោះតែគ្មានការប្រកាន់ ទើបពូកែបត់បែនដូចជាគ្មានចំណង ! ។ គណិតវិទ្យាមិនមែនបង្រៀនយើងពីរបៀបបង្កើតសុភមង្គល ឬ ក៏របៀបកំសត់ខ្លោចផ្សាអ្វីនោះទេ ប៉ុន្តែវាបានបង្រៀនយើងពីភាពសំខាន់ដែលបង្ហាញឲ្យឃើញថា « រាល់បញ្ហាវាត្រូវតែមានដំណោះស្រាយជានិច្ច » ដែលយើងត្រូវស្រាយបំភ្លឺដោយខ្លួនឯង ។ ស្តាប់ធម៌ ស្តាប់ភ្លេង ស្តាប់ចំរៀង ស្តាប់រឿង គឺជាការស្តាប់គំនិត ព្រោះអ្វីៗវាកើតចេញពីគំនិត បើយើងចេះគិតវានឹងជួយបំផុសគំនិត ឲ្យយើងរកច្រកចេញពីបញ្ហាបាន ។ ប៉ុន្តែត្រូវចាំទុកថា គិតច្រើនយ៉ាងណា ក៏ត្រឹមតែរស់នៅជាមួយខ្លួនឯង រួចហើយចាកចេញពីលោកនេះជាមួយខ្លួនឯង គ្មានអ្វីប្លែកពីនេះទេ យកពេលរីករាយជាមួយរឿងសាមញ្ញៗ ក្នុងជីវិតទៅ ! ។ អ្វីៗមិនអាចកើតមានច្រើនដងទេ ពេលវេលាក៏មិនមានច្រើនដងដែរ រីករាយជាមួយខ្លួនឯងទៅ បើសិនជាអ្នកដទៃគេមិនចូលចិត្ត ក៏តាមតែគេទៅ សុភមង្គលវាគឺជាជំរើសរបស់យើងទេ ជីវិតក៏មិនមែននិយាយតែពីភាពរីករាយរហូតដែរ តែយើងអាចជ្រើសរើសបាន ។

