កីឡាករបាល់ទាត់ដែលគេចាត់ទុកថាស្អាតបំផុតរបស់ពិភពលោកតើនាងចាត់ទុកកីឡាករណាខ្លះជានិមិត្តរូបរបស់នាង
Ana Maria Markovic ដែល ត្រូវ បាន គេ ដាក់ ឈ្មោះ ថា ជា "កីឡាករ បាល់ទាត់ ដែល ស្អាត បំផុត ក្នុង ពិភពលោក បាន ទទួល បាន ការសរសើរ Cristiano Ronaldo សម្រាប់ ស្នាដៃ របស់ នាង។ Ana Maria Markovic បានធំធាត់នៅប្រទេសស្វីស ប៉ុន្តែនាងលេងនៅតំណាងឱ្យជម្រើសជាតិក្រូអាត លោកស្តាយនាងនឹងមិនចូលរួមក្នុង Euro 2022 នាពេលខាងមុខទេ ដោយសារក្រូអាតខកខានក្នុងការប្រកួតជម្រុះ។ ប៉ុន្តែកីឡាករវ័យ 22 ឆ្នាំរូបនេះនៅតែដឹងគុណដែលនាងមានឱកាសបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងកាលពីឆ្នាំមុន ហើយនាងបានសរសើរដល់វីរបុរស Manchester United គឺ Ronaldo សម្រាប់ឱកាសរបស់នាងនៅលើឆាកអន្តរជាតិ។ ថ្លែងទៅកាន់ 20 min Markovic ក៏និយាយអំពីខ្សែបម្រើ Luka Modric ផងដែរ។នាងបាននិយាយថា “[Luka] Modric ពិតជាគំរូដ៏ល្អសម្រាប់ខ្ញុំ។ គាត់ ជា កីឡាករ បាល់ទាត់ ពិភពលោក ហើយ តំណាង ឲ្យ ក្រូអាត »។
ដើម ឡើយ នាង កើត ក្នុង ទីក្រុង Split ប្រទេស ក្រូអាត រហូត ដល់ អាយុ ១២ ឆ្នាំ ទើប ផ្លាស់ មក រស់នៅ ក្នុង ទីក្រុង Zurich ប្រទេស ស្វីស ហើយ ចាប់ផ្ដើម លេង បាល់ទាត់ នៅ អាយុ ១៤ ឆ្នាំ។ នាង ធ្លាប់ បញ្ជាក់ ថា កូន ចិត្ត លើ វិស័យ បាល់ទាត់ ចាប់ផ្តើម កើត មាន ក្រោយ ឃើញ ការ អភិវឌ្ឍ និង រីកចម្រើន នៃ បាល់ទាត់ នារី ទូទាំង សកលលោក។ យុវតី កម្ពស់ ១,៧៣ ម៉ែត្រ រូប នេះ បាន ហ្វឹកហាត់ នៅ ឈុត ថ្នាល ក្លឹប FC Zurich ចន្លោះ ឆ្នាំ ២០១៧ ដល់ ២០១៩ មុន ផ្លាស់ មក ប្រកប អាជីព នៅ ក្លឹប Grasshoper កាល ពី ឆ្នាំ ២០២០។ដោយ មើល ឃើញ ពី ទេពកោសល្យ និង ការ ខិតខំ ប្រឹងប្រែង Markovic ក៏ ទទួល បាន ឱកាស កោះ ហៅ ឲ្យ ទៅ ចូលរួម ជាមួយ ជម្រើស ជាតិ ឈុត ធំ ផ្នែក នារី របស់ ក្រូអាត នៅ ឆ្នាំ ២០២១។ នាង ធ្លាប់ បង្ហើប ថា idol ក្នុង ដួងចិត្ត ជា កីឡាករ បាល់ទាត់ Cristiano Ronaldo ខណៈ ដែល កីឡាករ ក្រូអាត នាង គាំទ្រ បំផុត គឺ Luka Modric។

