មានត្រឹមសីល៥ ហើយធ្វើសមាធិទៀងទាត់រាល់ថ្ងៃដោយមិនចង់បានអីពីសមាធិ រួចហើយយកសតិតាមសង្កេតមើលធម្មជាតិកើតរលត់ក្នុងកាយក្នុងចិត្តឲ្យបានច្បាស់ប្រាកដ នេះហើយហៅថាសមាធិត្រឹមត្រូវក្នុងពុទ្ធសាសនា ។ តែបើចង់ឃើញផលខ្ពស់ជាងនេះត្រូវឡើងទាំងសីល ឡើងទាំងសម្រួមកាយវាចាចិត្តនិងអាហារ។ឲ្យតែជាមនុស្សនៅមានកិលេសនៅតែមានកំហុសជាធម្មតា កិលេសជាមេរោគរបស់ចិត្ត នាំឲ្យចិត្តឈឺ យើងក៏ដូចគ្នា ឲ្យតែនៅមានកិលេស នៅតែអាចឈឺដូចគ្នាដែរ គួរឲ្យសង្វេគណាស់ ! សូមមើលថែចិត្តខ្លួនឯងឲ្យល្អទៅណា កម្មអ្នកណាធ្វើអ្នកនោះទទួលទេ ។

