តាមពិតមិនងាយទេតំរូវអោយមានការអត់ធ្មត់ណាស់

P
pin-hing

គោរពជំរាបសួរលោកតា ពីមុនចៅតែងលឺគេថាបួសជាសង្ឃស្រួលណាស់មិនធ្វើអីផងមានបាយឆាន់ស្រួលៗគេប្រមាថច្រើនសង្គមយើងគេមើលងាយព្រះសង្ឃពិតមែន។ តែចៅមិនដែលគិតថាយ៉ាងមិចទេ ក្រោយមកចៅតែងស្តាប់ធម្មកធិកជាច្រើនក៏ចាប់ផ្តើមយល់ចូលចិត្តក៏រៀន សូត្រ ធម៌តាមyoutube តាមពិតមិនងាយទេតំរូវអោយមានការអត់ធ្មត់ណាស់ព្យាយាមណាស់។ តែពេលចៅស្តាប់លោកតាតាម facebookនឹងyoutubeចៅក៏ចាប់ផ្តើមរក្សាឧបោថអត់បាយតែ1ពេលល្ងាចសោះនឹកដេកមិនចង់លក់ ចុះទំរាំព្រះសង្ឃលោកលះបង់ណាស់ត្រូវឆ្ងាយពីគ្រួសារ លះបង់ការរាំច្រៀងផឹកសុី ពិតជាល្អឧត្តុងឧត្តមណាស់ហើយអស់លោកខ្លះប្រមាថលោកសព្វសែពិតជាគួរអោយសង្វេគដល់បុគ្គលអវិជ្ជានោះណាស់ ចៅសូមគោរពដឹងគុណលោកតាជាអនែកដែលលោកតាចែកកម្មដ្ធានចៅ បើមានខុសទាស់យ៉ាងណាសូមលោកតាអភយ័ទោស ចៅសូមគោរពជូនបុណ្យលោកតាផង ចៅព្យាយាមអត់បាយល្ងាចដើម្បីចម្រើនសមាធិ ពាល់ត្រូវរឺមិនត្រូវតាមឧបនិស្សយ័ចៅចុះ។ បុណ្យដែលចៅធ្វើហើយចៅប្រគេនដល់ព្រះសង្ឃ ព្រះសង្ឃមកបិណ្ឌបាត្រមុខរោងចក្រចៅធ្វើការមិនសូវមានគេជ្រះថ្លាទេព្រោះសង្សយ័ថាក្លែងក្លាយតែចៅគិតថាពិតរឺក្លែងក្លាយអំពើល្អមិនចោលម្ចាស់ទេ ប្រហែលដំរីជាសត្វតិរច្ឆាននៅមិនហ៊ានប្រហារព្រានដែលបាញ់ខ្លួនដោយព្រានគ្រង់ស្បង់ព្រះបច្ចីពុទ្ធ។
សាធុៗចេះយល់ត្រូវហើយចៅ តាសប្បាយចិត្តណាស់បានជួយចៅឲ្យយល់ត្រូវ។

Comments