បុញ្ញកិរិយាវត្ថុ១០ជាកំពូលបុណ្យដែលធ្វើដោយមិនចាំបាច់ត្រូវចំណាយប្រាក់ៈ
១- ទានមយៈ បុណ្យដែលកើតពីការធ្វើទានបរិចាគលុយកាក់ អាហារនំចំណី សម្លៀកបំពាក់ ពាក្យសម្តីលើកទឹកចិត្ត អោបអង្អែលផ្តល់ភាពកក់ក្តៅ ផ្តល់ស្នាមញញឹមជាដើម ។
២- សីលមយៈ បុណ្យកើតពីការររក្សាសីលឲ្យល្អ ។
៣- ភាវនាមយៈ បុណ្យកើតពីការអប់រំចិត្តឲ្យល្អ ។
៤- អបចាយនមយៈ បុណ្យកើតពីការគោរពកោតក្រែងចំពោះបុគ្គលគួរគោរព ។
៥- វេយ្យាវច្ចមយៈ បុណ្យកើតពីការជួយអ្នកដទៃពេលជួបការលំបាក។
៦- បត្តិទានមយៈ បុណ្យកើតពីការជូនចំណែកបុណ្យគ្នា បានធ្វើអំពើល្អហើយប្រាប់គ្នាឲ្យរីករាយ ។
៧- បត្តានុមោទនាមយៈ បុណ្យកើតពីការរីករាយជាមួយអំពើល្អអ្នកដទៃដែលគេបានធ្វើហើយ ។
៨- ធម្មស្សវនៈ បុណ្យកើតពីការស្តាប់ធម៌ត្រឹមត្រូវតាមធម៌ ។
៩- ធម្មទេសនាមយៈ បុណ្យកើតពីការសម្តែងធម៌ ជួយពន្យល់ឲ្យចិត្តរួចរំដោះពីទុក្ខ ឲ្យយល់ពីការពិត ។
១០- ទិដ្ឋុជុកម្មៈ បុណ្យកើតពីការធ្វើទិដ្ឋិឲ្យត្រង់ ឲ្យមានការយល់ឃើញតាមសេចក្តីពិត(សម្មាទិដ្ឋិ) លះបង់ការយល់ខុស ។

