នៅក្នុងពេលដែលព្យុះសង្ឃរាបានកន្លងផុតទៅ
យើងប្រាកដជានឹកមិនឃើញថាខ្លួនបានដោះស្រាយដូចម្តេច គ្រប់គ្រងបញ្ហារបៀបណាដើម្បីរួចរស់មានជីវិតនេះ...រហូតដល់ពេលខ្លះ យើងនៅដណ្តឹងសួរខ្លួនឯងថា តើបញ្ហាបានបញ្ចប់មែនឬ???ប៉ុន្តែ មានរឿងមួយដែលធ្វើឲ្យយើងដឹងថាព្យុះសង្ឃរាពិតជាចប់ពិតមែនហើយ ព្រោះយើងបានមើលឃើញភាពខុសប្លែកគ្នារវាងពីមុននិងបច្ចុប្បន្ននេះរបស់យើង : យើងបានក្លាយជាមនុស្សថ្មីម្នាក់ទៀតហើយ គឺមានភាពចាស់ទុំជាងមុនច្រើន នឹងនជាងមុន ចេះគិតជាងមុនច្រើន ...មិនដូចពីមុន...ទាំងអស់នេះជាភស្តុតាងបញ្ជាក់ថា យើងបានឆ្លងកាត់បញ្ហាព្យសង្ឃរានេះដោយជោគជ័យហើយ...គួរតែអរគុណរាល់ឧបសគ្គទាំងអស់ ព្រោះដោយសារឧបសគ្គទាំងនេះហើយដែលធ្វើឲ្យយើង
រឹងមាំ អាចបន្តដំណើរជីវិតរបស់យើងទៅមុខទៀត

