តើអស្ចារ្យទេដែលដឹងខ្លួនឯងថាអាចទៅរួច ?

P
pin-hing

ចិត្តមានសេរីភាពមានន័យថាអ្នកមិនគិតពីអតីតកាលរបស់អ្នកទេ ទាំងមិនបារម្ភខ្វាយខ្វល់ពីអនាគតផងដែរ ដែលមនុស្សធម្មតាត្រូវធ្លាក់ខ្លួនឈឺព្រោះតែគំនិតទាំងនោះ ។ ទោះយ៉ាងណាអតីតកាលទុកវាត្រឹមតែជាមេរៀន អនាគតទុកត្រឹមតែជាចក្ខុវិស័យ មិនប្រកាន់ខ្ជាប់ មិនជាប់ជំពាក់ មិនចង់ឲ្យវាទៅជាយ៉ាងនេះយ៉ាងនោះតាមចិត្តខ្លួនចង់ គិតរួចចប់ នេះគឺជាគុណសម្បត្តិរបស់សមាធិ ។
អ្វីៗគ្រាន់តែជាការចងចាំរបស់អ្នកហើយអនុស្សាវរីយ៍របស់អ្នកគ្រាន់តែជាវិធីមើលទៅលើលក្ខណះដែលកើតរលត់តែប៉ុណ្ណោះទៅបានហើយ ។
- អ្នកមិនដឹងច្បាស់ថាមានអ្វីបានកើតឡើងនៅពេលគិតទេឬ ?
ប្រសិនបើអ្នកមានអារម្មណ៍ល្អហើយអ្នកក្រឡេកមើលអតីតកាលអ្នកនឹងរលឹកឃើញអ្វីៗដែលគួរឱ្យស្រឡាញ់ ! ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍មិនល្អអ្នកនឹងនឹកឃើញនូវអ្វីដែលខុស អ្វីដែលឈឺចាប់ នៅពេលអ្នកចង់គិតពីអតីតកាលអនុស្សាវរីយ៍ទាំងនោះតែងតែត្រូវបានជ្រើសរើសជានិច្ច អ្នកអាចរើសវាយកមកគិតបាន នេះជាលក្ខណះធម្មជាតិរបស់គំនិតដែលយើងត្រូវសង្កេតឲ្យបានឃើញច្បាស់ ។
- វាជាលក្ខណះធម្មជាតិរបស់វាសុទ្ធៗ !
ផ្ទុយទៅវិញបើអ្នកគ្រាន់តែរើសយករបស់ដែលទាក់ទងនឹងអារម្មណ៍បច្ចុប្បន្នរបស់អ្នក ដូចជាខ្យល់ដង្ហើម ឥរិយាបថ កាយវិការ ចងចិត្តឲ្យជាប់ជាមួយវាទៅ ដួងចិត្តអ្នកនឹងមានសេរីភាពយ៉ាងពេញបរិបូណ៌ជាមិនខាន ព្រោះចិត្តគ្មានពេលគិតរឿងទាំងនោះទៀតទេ ។

Comments