ទាល់តែមានព្រះអាទិត្យលិច ទើបមានព្រះអាទិត្យរះឡើង បើមានព្រះអាទិត្យរះឡើង ក៏ត្រូវតែមានព្រះអាទិត្យលិចទៅវិញ យ៉ាងណាមិញ មានកើតត្រូវមានស្លាប់ មានស្លាប់ទើបមានកើត ធម្មជាតិគឺកើតរលត់យ៉ាងនេះឯង ។ ពេលកំពុងតែរះ ចូរកុំភ្លេចខ្លួនឲ្យសោះ ព្រោះរះហើយក៏ត្រូវលិចទៅវិញទេ សព្វវត្ថុសុទ្ធតែមានចំណុចកក និង ចំណុចរលាយរបស់វា !

