គរុកោសល្យនាំចិត្តឲ្យមានសន្តិភាព

P
pin-hing

គរុកោសល្យនាំចិត្តឲ្យមានសន្តិភាព
១-រក្សាចិត្តឲ្យឋិតនៅក្នុងបច្ចុប្បន្នភាពជានិច្ច(កុំឲ្យវាត្រាច់ចរទៅចោលខ្លួន)
២-មានសតិស្មារតីជានិច្ច (រាល់ការឃើញការឮកុំគិតឲ្យកើតការស្អប់ស្រឡាញ់)មានការយល់ដឹងជានិច្ច ។
៣-រក្សាចិត្តក្នុងភាពស្ងប់ស្ងាត់(សន្តិភាពចិត្ត)
៤-បើត្រូវការគិត មានការផ្តោតចិត្តកុំគិតរាយមាយ
៥-ធ្វើចិត្តឲ្យភ្លឺថ្លា កុំស្មុុគ្រស្មាញច្រើន
៦-រក្សាគតិបណ្ឌិតទុកប្រើការពេលចាំបាច់
៧-ផ្ទុកទិន្នន័យវិជ្ជមានឬ មានការគិតវិជ្ជមានជានិច្ចដើម្បីរក្សាកម្លាំងចិត្ត
៨-បណ្តុះបណ្តាលចិត្តមេត្តាករុណាការអាណិតអាសូរនិងសេចក្តីស្រឡាញ់
៩-រក្សាចិត្តជាមនុស្សដែលគ្មានកំហុស(កុំបន្ទោសខ្លួនឯង កុំបន្ទាបបន្ថោកខ្លួនឯង)
១០-ត្រូវភាវនាធម៌ បើចិត្តនៅមិនស្ងៀម ។

Comments