មនុស្សមាន៥ប្រភេទ ៖ មនុស្សនារយិកោ(មនុស្សនរក) មនុស្សតិរិច្ឆានោ(មនុស្សតិរិច្ឆាន)មនុស្សបេត្តោ(មនុស្សប្រេត) មនុស្សមនុស្សោ(មនុស្សដឹងខុសដឹងត្រូវ)មនុស្សទេវោ(មនុស្សមានសីល) ។កូនណាកើតក្នុងមនុស្សប្រភេទណា រមែងមានសុខទុក្ខខុសគ្នាទៅតាមប្រភេទមនុស្សនិមួយៗ ។ ចំណែកកូនក៏មានបីពួកដែរ កូនមានបញ្ញាអន់ជាងម៉ែឪ១ ស្មើម៉ែឪ១ ល្អជាងម៉ែឪ១ ។ ទោះបីយ៉ាងណា ភារៈមាតាបិតាទោះបីកូនអាក្រក់យ៉ាងណាគឺចប់ត្រឹមតែការស្រឡាញ់ ភារៈរបស់កូនទោះបីម៉ែឪអាក្រក់យ៉ាងណាគឺចប់ត្រឹមតែគោរព បើអាចជួយមាតាបិតាបាន គប្បីជួយពួកគាត់ សណ្តោសប្រោសប្រណីលោកយកបុណ្យខ្លួនឯង ធ្វើយ៉ាងនេះទើបសមជាមនុស្ស ។

