រស់នៅមិនត្រូវក្បត់ធាតុដែលមាននៅក្នុងខ្លួន !

P
pin-hing

រស់នៅមិនត្រូវក្បត់ធាតុដែលមាននៅក្នុងខ្លួន !😀🤣🤣😂😂
លក្ខណះរបស់ដី
ដីទ្រទ្រង់ជីវិតមនុស្សសត្វនិងរុក្ខជាតិ បើគ្មានដីគឺគ្មានជីវិត និងគ្មានទឹកគ្មានខ្យល់ ដីជាជំរកសត្វតូចធំពួនសំងំរស់នៅ។ធាតុដីក៏មាននៅក្នុងខ្លួនយើងដែរ ហេតុអីយើងត្រូវបំភ្លេចលក្ខណះទាំងនេះចោល?គប្បីធ្វើខ្លួនឲ្យបានជាទីពឹងនៃលោក និងជួយទ្រទ្រង់ដល់សត្វទាំងឡាយ ធ្វើខ្លួនឲ្យបានជាទីអាស្រ័យនៅនៃគុណធម៌ សម្រាប់ផ្សារភ្ជាប់នឹងកិច្ចការបំរើសង្គមឲ្យបានល្អ កុំរស់ក្បត់ធាតុដែលមាននៅក្នុងខ្លួនឯង ។
លក្ខណះរបស់ទឹក
ជាទីរីករាយដល់សព្វសត្វ ជួយបំបាត់ក្តីកង្វល់សព្វយ៉ាង មានទឹកគឺមានអ្វីៗសព្វគ្រប់ មានលក្ខណះទន់ភ្លន់ ទោះបីមជ្ឈដ្ឋានណាក៏អាចជ្រាបចូលបាន នាំមកនូវភាពត្រជាក់ត្រជុំដល់សព្វសត្វ។ធាតុទឹកសុទ្ធតែមាននៅក្នុងខ្លួនយើងគ្រប់គ្នា ហេតុអីយើងត្រូវបំភ្លេចលក្ខណះទាំងនេះទៅបាន?សូមរក្សាលក្ខណះដ៏ល្អប្រពៃនៃធាតុទឹកដែលមាននៅក្នុងខ្លួនរបស់យើង ធ្វើខ្លួនឲ្យបានជាទីរីករាយដល់សព្វសត្វ ដោយទឹកចិត្តមេត្តា ជួយបំបាត់ក្តីកង្វល់ ក្តីសោកសង្រេង នឹងផ្តល់ភាពត្រជាក់ត្រជុំដល់សព្វសត្វ ដោយមិនប្រកាន់ថានៅទីណាឡើយ ។
លក្ខណះរបស់ភ្លើង

Comments