ជីវិតនឹងផ្តល់ឲ្យអ្នកនូវបទពិសោធច្រើនបំផុត ដើម្បីអភិវឌ្ឍបញ្ញាស្មារតីរបស់អ្នក ។ឋាមពលចក្រវាឡនឹងផ្ញើសារមកឲ្យអ្នកតាមតែការទាមទាររបស់អ្នក ដើម្បីរៀនមេរៀនថ្មីៗទៀតជាបន្តបន្ទាប់ បើមិនមានមេរៀនទៀតទេ នោះគឺជាផ្នែកមួយមិនពិតនៃច្បាប់ចក្រវាឡ ! ។ ចិត្តតែងដឹងពីរបៀបជួយខ្លួនឯង តែអ្នកត្រូវដឹងពីរបៀបប្រឈម ដើម្បីធ្វើឲ្យចិត្តស្ងប់ជាមុនសិន ។ អ្នកតែងមានកង្វល់នឹងការគិតច្រើន ព្រោះនេះជាទម្លាប់របស់ចិត្តអ្នកបាត់ទៅហើយ បើចង់ឈប់គិត ត្រូវមានស្មារតីដឹងទាន់ ហើយតាំងចិត្តលះបង់ការគិត និងគិតដើម្បីឲ្យឈប់គិត ។

