« គិតដើម្បីឲ្យឈប់គិត »

P
pin-hing

ក្តីបារម្ភចំពោះរឿងមិនទាន់កើតឡើង វាបានត្រឹមតែបំផ្លាញពេលវេលារបស់យើងទេ វាមិនបានជួយអ្វីយើងទាំងអស់ វាមិនអាចផ្លាស់ប្តូរអ្វីបានទេ វាគ្រាន់តែធ្វើឲ្យយើងឈឺក្បាលវិលមុខ ដេកមិនលក់អស់កម្លាំង បានមិនបាន មុខជូរហួញ ព្រោះវាលួចយកភាពរីករាយក្នុងថ្ងៃនេះបាត់អស់ទៅ ! ។ មិនត្រឹមតែលំបាកខ្លួនឯងប៉ុណ្ណោះទេ នៅជះឥទ្ធិពលដល់អ្នកជិតខាង ឲ្យគ្មានកម្លាំងលែងចង់រស់ គ្រាន់តែឃើញមុខឆ្អែត រកគិតអីមិនចេញទេ ! ។ ដើម្បីដោះស្រាយជាមួយបញ្ហានេះតើត្រូវធ្វើដូចម្តេច ? រូបមន្តគឺដដែលទេ សតិតាមដឹង បញ្ញាតាមលះ ! សតិដឹងទាន់ការគិត គួរគិតឬមិនគួរគិត ? បើស្អិតលះមិនចេញទេ ប្រើបញ្ញាពិចារណា « គិតដើម្បីឲ្យឈប់គិត » ។

Comments