ប្រវត្តិម្ចាស់ហាងដ៏ល្បីមួយនៅកាណាដា !

P
pin-hing

ប្រវត្តិម្ចាស់ហាងដ៏ល្បីមួយនៅកាណាដា !
កញ្ញាសិនឌី(Cindy) បម្រើនៅហាងអាហារដើម្បីយកប្រាក់បង់សាលាផង សិក្សានៅមហាវិទ្យាល័យផង ។ នាងគិតថា ជីវិតនាងគឺលំបាកខ្លាំងណាស់ ! ប៉ុន្តែនៅតាមផ្លូវដែលនាងធ្វើដំណើរឆ្លងកាត់ នាងតែងសង្កេតឃើញអ្នកសុំទាន អ្នកគ្មានផ្ទះសម្បែង អ្នកមានស្មារតីមិនសូវល្អ ជនពិការ .....រស់នៅមានការលំបាកជាងនាងឆ្ងាយណាស់ ជាតិនេះនាងមានវាសនា មានកាយសម្បទាគ្រប់គ្រាន់ មានស្មារតីល្អជាងពួកគេ ពេលខ្លះនាងស្រក់ទឹកភ្នែកពេលឃើញគេមានការលំបាក ។ ក្រោយពីការពិចារណាបែបនេះហើយ នាងចាប់ផ្តើម រើសអាហារនៅល្អសល់ពីភ្ញៀវ រើសបន្លែផ្សេងៗដែលហាងត្រូវចោល យកទៅចែកអ្នកដែលមានការលំបាករៀងរាល់ថ្ងៃ ។ អ្នកណាលំបាកនិងស្រេកឃ្លានខ្លាំង នាងតែងនាំមកឡើងតុអាហារ ហើយថ្លៃចំណាយនៅលើនាង ។ តើបុណ្យទាំងនេះនឹងតបស្នងមកនាងវិញដែរឬទេ ? បើបេះដូងរបស់នាងមានរស្មីភ្លឺថ្លាបែបនេះនោះ ! ។ មិនខុសទេ មនុស្សមានមេត្តា តែងមានសម្តីផ្អែមល្ហែម មានចរិយាថ្លៃថ្នូសុភាពរាបសារ ទើបមានមហាសេដ្ឋីមួយរូបដែលជក់ចិត្តជាមួយរសអាហារក្នុងហាងនាង បានលបគយគន់មើលការរស់នៅរបស់នាងយ៉ាងយកចិត្តទុកដាក់ ទីបំផុតមន្តស្នេហ៍មេត្តាធម៌របស់នាងបានខាបស្រូបយកបេះដូងនិងដួងចិត្តរបស់គាត់ឥតសេសសល់ រហូតដល់ថ្ងៃមួយទ្រាំលែងបានទើបលុតជង្គង់សុំស្នេហ៍ពីនាងយ៉ាងស្មោះអស់ពីដួងចិត្ត ! ។ ដើម្បីតបស្នងអនុស្សាវរីយ៍នៅហាងអាហារនោះផង តបស្នងផលបុណ្យផង លោកស្រី Cindy បានបើកហាងអាហារមួយ លក់ដូរផង មានពេលដាក់ទានអាហារដល់ជនក្រីក្រ និង អ្នកជំងឺផ្លូវចិត្តដែលមានស្មារតីមិនសូវល្អផង ...... ! សូមកុំគិតថា ជនបរទេសមិនចេះធ្វើបុណ្យឲ្យសោះ ! សូមកុំគិតថា កម្មដ៏តិចតួចឯណាមិនឲ្យផលឲ្យសោះ ! 

Comments