ប្រាសាទបាព្រហ្មពីបុរាណ នៅក្នុងចន្លោះនៃក្បាច់នេះ មានចម្លាក់អ្នកប្រាជ្ញខ្មែរចំនួន៥០០នាក់ បិទភ្ជាប់ដោយបន្ទះមាសសុទ្ធនៅជាប់ជញ្ជាំងប្រាសាទ ហើយមានចារឹកអក្សរបុរាណពីជីវប្រវត្តិអ្នកប្រាជ្ញ និង ការរកឃើញរូបមន្តរបស់អ្នកប្រាជ្ញមួយរូបៗនៅខាងក្រោមរូបចម្លាក់នោះទៀតផង។ តែជាអកុសលបន្ទះមាសទាំងអស់នោះត្រូវបានពួកជនបរទេសគាស់ពន្លាត់យកទាំងមាស ទាំងរូបមន្តទៅស្រុកពួកវាអស់រលីងហើយ។
ពីបុរាណហៅថា បាព្រហ្ម មិនមែន តាព្រហ្ម ទេ បាលៃខ្មែរបកមិនចេញឡើយ តែបើ បាព្រហ្ម បានមកពីពាក្យ បា បូក ព្រហ្ម = បា ប្រែថា បុរស, ព្រហ្ម ប្រែថា ប្រាជ្ញា សរុបសេចក្ដីមកបានន័យថា ប្រាសាទនេះ ជាឃ្លាំងប្រាជ្ញារបស់បុរសរាជ្យខ្មែរ ពោលគឺជាសាលារៀន មានវិជ្ជា ១០០០មុខសម្រាប់បុរស។
ប្រាសាទបាព្រហ្ម កសាងឡើងដោយព្រះបាទពលបាលព្រហ្ម នៅរវាងសតវត្សរ៍ទី៦ គោលបំណងដើម្បីផ្ដល់ចំណេះវិជ្ជាដល់បុរសគ្រប់រូបឲ្យក្លាយខ្លួនជាអ្នកប្រាជ្ញដឹកនាំសង្គមជាតិខ្មែរឲ្យទទួលបានសន្តិភាពពេញបរិបូរ ក្រោមការក្រេបជញ្ជក់សាស្រ្តវិជ្ជាបុរសនៃលោកពីសាលាបាព្រហ្មនេះ។

