ឥទ្ធិពលព្រះពុទ្ធសាសនៅលេីច្បាប់ខ្មែរ
ព្រះពុទ្ធសាសនាមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូរលង់មកហេីយៗប្រជាជនខ្មែរជាង៩០%យេីងបានគោរពព្រះពុទ្ធសាសនា។ ហេតុនេះហេីយបានជាមាត្រា៤៣ នៃរដ្ធធម្មនុញ្ញបានចែកថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ធ។
មាត្រា១៣ ថ្មីនៃច្បាប់រដ្ធធម្មនុញ្ញក៍ត្រូវបានតម្រូវឱ្យសម្តេចព្រះសង្ឃរាជទាំងសម្បត្តិ គឺគណៈមហានិកាយ នឹងធម្មយុត្តិនិកាយជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិដែលអាចជ្រេីសរេីសព្រះមហាក្សក្រថ្មី ក្នុងការឡេីងគ្រងរាជសម្បត្តិផងដែរ។ ព្រះពុទ្ធសាសនាបានអប់រំឪពុកម្តាយឱ្យមេីលថែបុត្រធីតារបស់ខ្លួនឱ្យបានល្អហេីយបុត្រធីតាត្រូវមេីលថឺទាំបីបាច់ នឹងគោរពប្រតិបត្តិឪពុកម្តាយប្រៀបបានដូចជា «ព្រះនៅឯផ្ទះ»។ ដោយហេតុនេះហេីយកូនចៅឪពុកម្តាយនឹងជីដូនជីតា តែងតែរស់នៅជាមួយគ្នាដេីម្បីបំពេញករណីយកិច្ចទាំងនោះ។ ដូច្នេះហេីយបានជាមាត្រា៤៧នៃរដ្ធធម្មនុញ្ញបានចែកថា មាតាបិតាមានកាតិព្វកិច្ចចឹញ្ចឹមថែរក្សា នឹងអប់រំឱ្យទៅជាពលរដ្ធល្អ។ កូនមានករណីកិច្ចចិញ្ចឹមបីបាចថែរក្សាមាតាបីតាដែរគាត់ដែលចាស់ជរាតមទំនៀបទម្លប់ល្អខ្មែរយេីង។

